Header Ads

Seo Services

ការថើប 8 កន្លែងដែលអ្នកអាចមើលឃើញចិត្តមនុស្សប្រុសច្បាស់ដូចថ្ងៃ


ការថើបជាការសំដែងនូវក្តីស្នេហ៍រវាងគ្នាយ៉ាងជ្រាលជ្រៅហើយជាក់ស្តែងសំរាប់គូរស្នេហ៍ទាំងឡាយ។ ច្រើនលើកច្រើនគ្រាហើយដែលគូរស្នេហ៍ថើបអ្នកម្តងត្រង់នេះ ម្តងត្រង់នោះ។ ពិតហើយថាការថើបនោះមិនមានអត្ថន័យអ្វីលាក់កំបាំងនោះទេ ពីព្រោះថាការថើបនូវកន្លែងនិមួយៗនោះ គឺជាការសំដែងចេញជំនួសអោយការនិយាយបានយ៉ាងច្រើនអនេក។ ថ្ងៃនេះយើងនាំគ្នាមកមើលចិត្តប្រុសៗតាមរយៈការថើបនៃកន្លែងនិមួយៗ ថាតើពួកគាត់កំពុងតែប្រាប់អ្វីខ្លះដល់អ្នក។


1- ថើបថ្ងាស
គេមានចិត្តថ្នាក់ថ្នមអ្នក និងអាណិតអាសូរអ្នក វាជាពាក្យសន្យាថាគេនឹងមានតែអ្នកម្នាក់គត់អស់មួយជីវិត។


2- ថើបត្របកភ្នែក
គេព្រមចុះចាញ់អ្នកគ្រប់យ៉ាង ហើយសុំជាទាសករស្នេហ៍អ្នកតែម្តង។


3- ថើបចុងច្រមុះ
គេត្រូវការគ្រប់គ្រងអ្នក តែគេក៏ជាកន្លង់ស្មោះស្នេហ៏សំរាប់អ្នក។


4- ថើបថ្ពាល់
គេស្រឡាញ់ និងបារម្មណ៏ពីអ្នកដឹងទេ? ហាមក្បត់ចិត្តគេណា​! ។


5- ថើបមាត់
គេស្រឡាញ់អ្នកអស់ពីចិត្ត ចង់អោយលោកនេះមានតែពីរនាក់ប៉ុណ្ណោះ។


6- ថើបក
គេគឺជា Play Boy ដែលកំពុងតែឈ្លក់វង្វេងជាមួយអ្នកហើយ។


7- ថើបស្មា
គេចង់នៅក្បែរអ្នកគ្រប់ពេលវេលាមិនថាមានអ្វីកើតឡើង គេនឹងមិនបោះបង់ចោលអ្នកឡើយ។


8- ថើបដៃ
គេជាព្រាននារីពីមុនមក​ ហើយដែលកំពុងតែផ្តល់កិត្តិយសដល់អ្នកយ៉ាងខ្លាំង។


យ៉ាងម៉េចនារីៗ? គូរស្នេហ៍អ្នកចូលចិត្តថើបត្រង់ណាជាងគេ? បើដឹងពីអត្ថន័យវាទាំងអស់នេះហើយ ចូរកុំភ្លេចយកវាមកប្រើប្រាស់វាអោយមានប្រយោជន៏ណា ! ៕

ប្រភព : បរទេស

No comments:

Powered by Blogger.