ចង់ដឹងទេថាមនុស្សជោគជ័យក្នុងជីវិតគេធ្វើអ្វីខ្លះក្នុងថ្ងៃឈប់សំរាក?
មនុស្សដែលសំរេចជោគជ័យក្នុងការងារប្រើប្រាស់ពេលវេលានៅថ្ងៃឈប់សំរាកផ្សេងៗខុសពីថ្ងៃធ្វើការយ៉ាងដូចម្តេច?
ថ្ងៃនេះយើងខ្ញុំសូមលើកយកអត្ថបទរបស់ទស្សនាវដ្តីល្បីល្បាញមួយឈ្មោះ Forbes ដែលបានឆ្លើយតបទៅនឹងសំនួរនេះមកផ្ញើប្រិយមិត្តបានដឹងថាតើពួកគេប្រើវិធីជិវិតដូច
ឬខុសប្លែកពីអ្នកដ៏ទៃដែរឬទេ។
1-ពួកគេភ្ញាក់ពីគេងនៅពេលដូចវេលាធម្មតា
ទោះបីជាថ្ងៃឈប់សំរាកក៏ដោយ
ការក្រោកពីដំណេកយឺតនឹងជះឥទ្ធិពលដល់នាឡិកាជីវិតបាន
ហេតុនេះហើយមនុស្សជោគជ័យតែងតែភ្ញាក់ពីដំណេកយ៉ាងទៀងទាត់មិនខុសពីថ្ងៃធ្វើការធម្មតា។
2-ចាត់ចែងពេលវេលាពេលព្រឹកជាពេលវេលាផ្ទាល់ខ្លួន
សំរាប់អ្នកដែលមានគ្រួសារហើយ
តែងតែមិនសូវមានពេលវេលាសំរាប់ខ្លួនឯងច្រើនទេសូម្បីតែថ្ងៃឈប់សំរាក
ហេតុនេះពេលព្រឹកព្រហាមគឺពេលវេលាមាសដែលពួកគេអាចផ្តល់អោយខ្លួនឯងបាន។ ចាប់ពី 2 ទៅ 4 ម៉ោងក្រោយពីក្រោកពីគេងគឺជាពេលវេលាដែលខួរក្បាលស្រឡះជាទីបំផុត។
3-រកការងារស្រួលៗ
សប្បាយៗនៅក្រៅផ្ទះធ្វើ
ជំនួសអោយការនៅតែក្នុងផ្ទះ
ពួកគេតែងតែចាត់តារាងពេលវេលានៃការដំណើរការសកម្មភាពក្រៅផ្ទះបែបការផ្សងព្រេង
ឬមិនដែលធ្វើពីមុនមកដែលនឹងធ្វើអោយថ្ងៃឈប់សំរាកមានលក្ខណៈពិសេសឡើង ចាត់ទុកជាការសាកថ្មថាមពលឡើងវិញអោយដល់រាងកាយ
និង ចិត្តដើម្បីត្រៀមសំរាប់ការងារនៃសប្តាហ៍បន្ទាប់។
4-ដេញតាមសុបិនរបស់ខ្លួន
ការដេញតាមសុបិនរបស់ខ្លួន
ឬធ្វើអ្វីដែលខ្លួនចង់ធ្វើនៅថ្ងៃឈប់សំរាកចុងសប្តាហ៍ ដូចជាការគូរគំនូរ លេងតន្ត្រី
ឬប្រើប្រាស់ពេលវេលាជាមួយក្មេងៗ ត្រូវបានគេចាត់ទុកថាជាវិធីដ៏ល្អដើម្បីរំសាយការធុញថប់អារម្មណ៏ដែលសន្សំទុកពេញមួយសប្តាហ៍ដើម្បីត្រៀមខ្លួនជាថ្មីសំរាប់ថ្ងៃថ្មី។
ប្រភព : www.forbes.com
No comments: