ដួងជតាសេ្នហ៍របស់មនុស្សតាមថ្ងៃកំណើតទាំងប្រាំពីរ
សួស្តីសុភាពបុរស/
នារីទាំងឡាយ
ថ្ងៃនេះយើងខ្ញុំសូមលើកយកពាក្យទំនាយជោគជតាស្នេហារបស់អ្នកតាមថ្ងៃកំណើតទាំងប្រាំពីរថ្ងៃរៀងៗខ្លួន
។ អូ?
ចង់ដឹងហើយមែនទេថាត្រូវដូចខ្លួនឯងមែនទេ?
សូមប្រាប់ជាមុនថាត្រូវតែមើលព្រោះវាឆុតខ្លាំងណាស់រហូតដល់ថ្នាក់ព្រឺរោម
ថ្ងៃច័ន្ទ
បុគ្គលដែលកើតថ្ងៃច័ន្ទជាប្រភេទព្រាន (បែបសម្ងាត់) គឺមិនសំដែងចេញមកដូចបុគ្គលកើតថ្ងៃអាទិត្យទេ។ បុគ្គលប្រភេទនេះចូលចិត្តលបរាយសំណាញ់ស្នេហ៍អោយម្នាក់ៗលង់ស្នេហ៍ជានិច្ចព្រោះតែភាពដែលគួរអោយស្រឡាញ់
សុភាពរាបសារ ទាំងឈ្លាសវៃរបស់ខ្លួន ហើយថែមអាចយកចិត្តយកថ្លើមអ្នកដ៏ទៃ
និងមានសម្ព័ន្ធភាពល្អជាមួយអ្នកដ៏ទៀតផង។ តាមពិតទៅបុគ្គលកើតថ្ងៃច័ន្ទជាមនុស្សដែលហាក់បីដូចជា
ក្បាលរឹងបន្តិច ហើយយល់តែចិត្តខ្លួនឯងតែនឹងសំដែងចេញបន្តិចម្តងៗ
នៅពេលដែលបានសេពគប់គ្នាហើយត្រូវការអោយគូរស្នេហ៍យកចិត្តបន្តិច។
បុគ្គលកើតថ្ងៃនេះចូលចិត្តភាពរីករាយ
ឆាប់ខឹង ឆាប់បាត់។ ស្នេហ៍ពិតរបស់បុគ្គលកើតថ្ងៃច័ន្ទរមែងកើតមានជាមួយអ្នកដែលមានអាយុខុសគ្នាច្រើន
ឬក៏ឋានៈខុសគ្នាស្រឡះ ដែលតម្រូវអោយមានការអត់ធ្មត់ដូចជាស្នេហាពិតនៅក្នុងខ្សែភាពយន្តមនោសញ្ចេតនាកប៉ាល់ទីតានិករវាង
ជេក និង រ៉ូស៏ដូច្នោះ
គ្រាន់តែថាបុគ្គលដែលកើតថ្ងៃច័ន្ទតែងតែបានសុខដូចក្តីបំណងចំពោះស្នេហា។
ចូរថែរទាំបេះដូងខ្លួនឯងកុំអោយងាករេម្តងឆ្វេងម្តងស្តាំក៏នឹងធ្វើអោយបុគ្គលរូបនេះបានជួបគូរស្នេហ៍អមតៈរហូតដល់អ្នកដ៏ទៃច្រណែនជានិច្ច។
ថ្ងៃអង្គារ៍
ជាបុគ្គលដែលមានជោគជតាស្នេហ៍ហាក់បីដូចជាល្អតែម្តង។
គេនឹងជួបស្នេហ៍ពិតដែលសេពគប់គ្នាបានយ៉ាងផ្អែមល្ហែមនិងដូចបំណង។
បុគ្គលរូបនេះមើលទៅហាក់បីដូចជាព្រានបន្តិច តែតាមពិតទៅវានគ្រាន់តែភាពរីករាយម្តងម្កាលតែប៉ុណ្ណោះមិនបានជាប់ជានិស្ស័យទេ។
បើសិនជាបានជួបបុគ្គលដែលមានមុខមាត់ស្អាត ស្រស់ សង្ហារ ឬអ្នកដែលត្រូវចិត្ត
គេនឹងបញ្ចេញខ្សែភ្នែកទៅមុន តែក៏មិនមែនជាមនុស្សដែលត្រូវតែចូលទៅសុំស្គាល់គេភ្លាមៗនោះទេ។
ជាបុគ្គលដែលមានចិត្តក្តៅ និងត្រង់ទៅត្រង់មក ត្រង់នេះហើយដែលជាស្នេហ៍ចំពោះមនុស្សភេទផ្ទុយគ្នាយ៉ាងងុបងុល។
បុគ្គលកើតថ្ងៃនេះបើសិនជាធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ហើយនោះ
នឹងព្យាយាមនៅក្បែរអ្នកនោះជានិច្ច។ គេជាមនុស្សដែលឆាប់អន់ចិត្ត ចិត្តល្អ តែមាត់រឹង ពេលដែលខ្លួនធ្វើខុសហើយតែងតែមិនព្រមតាមលួងគូរស្នេហ៍ទោះបីជាក្នុងចិត្តចង់តាមលួងគេសឹងដាច់ខ្យល់។
ជោគជតាស្នេហ៍របស់បុគ្គលកើតថ្ងៃអង្គារ៍នឹងមានបញ្ហាត្រង់អារម្មណ៏តែប៉ុណ្ណោះ។
ចូរគ្រប់គ្រងអារម្មណ៏អោយបានល្អ ឬយកគូរដែលមានចិត្តត្រជាក់បំផុត
ក៏នឹងមានស្នេហ៍ដែលមានជីវិតយូរអង្វែង។
ថ្ងៃពុធ
បុគ្គលកើតថ្ងៃពុធ
ជាមនុស្សដែលគិតច្រើន ត្រិះរិះ រើសច្រើន ម៉ត់ចត់គ្រប់រឿងរួមទាំងរឿងស្នេហា។
ត្រូវអោយប្រាកដក្នុងចិត្តសិនសឹមយល់ព្រមដាក់ចិត្តដាក់កាយជាមួយអ្នកនោះ។
គេជាមនុស្សដែលត្រូវការក្តីស្នេហ៍ជ្រាលជ្រៅ ឋិតថេរមិនមែនក្តីស្នេហ៍ដែលគ្រាន់តែដើម្បីការសប្បាយមួយភ្លែតប៉ុណ្ណោះទេ។
ស្នេហ៍របស់បុគ្គលកើតថ្ងៃនេះគឺនៅលើការនិយាយស្តីសុភាពរាបសារ
ដែលធ្វើអោយនរណាៗ ក៏សរសើរ។ ចូលចិត្តសេរីភាព និងជាមនុស្សឆ្លាត
ហើយមានល្បិចកលល្អថែមទៀតផង។
បុគ្គលកើតថ្ងៃពុធរមែងជាមនុស្សដែលមានក្តីស្នេហ៍ចាប់ផ្តើមពីការរាប់អានគ្នាជាមិត្តមុន
ហើយទើបសេពគប់គ្នាជាគូរស្នេហ៍ពិតដែលពោរពេញទៅដោយការយល់ចិត្តយល់ថ្លើមគ្នា
គោរពសិទ្ធិរវាងគ្នា និងគោរពពេលផ្ទាល់ខ្លួនតែរៀងៗខ្លួន។
មនុស្សកើតថ្ងៃនេះមិនចូលចិត្តមើលតែមុខមាត់តែម្យ៉ាងនោះទេ
តែត្រូវជាមនុស្សដែលចុះសំរុងគ្នា និងមានទស្សនៈគតិដូចគ្នា
ហើយត្រូវតែល្អទាំងមិត្តល្អផងនិងគូរស្នេហ៍ល្អផង។
ថ្ងៃព្រហស្បតិ
ជាមនុស្សដែលមានចិត្តសប្បុរស
មានទឹកចិត្តល្អចំពោះមនុស្សម្នាទូទៅ មានប្រាជ្ញាឈ្លាសវៃ អាចចូលចំណោមចុះជាមួយអ្នកដ៏ទៃ
ហើយជាមនុស្សដែលស្រឡាញ់អ្នកណាគឺស្រឡាញ់ពិត បើស្អប់ក៏ស្អប់មែនទែន
គេជាមនុស្សដែលមិនចូលចិត្តការសំដែងបោកប្រាស់។ ជោគជតាស្នេហាហាក់បីដូចជាមានភាពរលូន
ជាមនុស្សគួរអោយស្រឡាញ់ ត្រង់ទៅត្រង់មក និងមានការប្តេជ្ញាចិត្តខ្ពស់
មិនស្រមើស្រមៃឥតប្រយោជន៍។ ជាមនុស្សចិត្តស្មោះ
បើស្រឡាញ់អ្នកណាហើយគឺស្មោះស្ម័គ្រមួយទល់មួយមិនមានថ្ងៃក្បត់ចិត្តគូរស្នេហ៍ឡើយ។
បើសិនជាមានការខកបំណងក្នុងរឿងស្នេហាក៏ព្រោះតែមើលពិភពលោកក្នុងផ្លូវល្អច្រើនពេក
ឬគិតខ្លួនថាអ្នកដ៏ទៃមានចិត្តដូចខ្លួន។ បើទោះបីជាមានការខកចិត្ត
បុគ្គលរូបនេះក៏មិនបណ្តោយខ្លួនអោយដេកដួលតាមភាពឈឺចាប់នោះដែរ
គេនឹងបូជាចំពោះអ្វីដែលគេចូលចិត្តអោយភ្លេចក្តីឈឺចាប់ទាំងអស់។ បុគ្គលរូបនេះចូលចិត្តមនុស្សសាមញ្ញៗ
ដែលមាននិស្ស័យប្រហាក់ប្រហែលគ្នា មិនឆើតឆាតហួសហេតុពេក។
ថ្ងៃសុក្រ
បុគ្គលដែលកើតថ្ងៃសុក្រជាមនុស្សដែលមានរឿងរាវស្នេហារាយមាយ
វិលវល់ក្នុងចិត្តជាប់ជាប្រចាំ។ ជាមនុស្សចូលចិត្តភាពស្អាត ឆើតឆាយ
និងចូលចិត្តថែរទាំខ្លួនឯងអោយមើលទៅស្រស់ស្អាតជានិច្ច។ កាលបើស្រឡាញ់អ្នកណាម្នាក់
គេក៏យកចិត្តយកថ្លើមគូរស្នេហ៍បានយ៉ាងល្អដល់ថ្នាក់ថាលះបង់ដល់ក្រអៅបេះដូងតែម្តង
តែគេក៏ត្រូវការការតបស្នងអោយសមទៅនឹងការលះបង់របស់គេដែរពីភាគីម្ខាងទៀតបើមិនដូច្នោះទេនឹងមានអារម្មណ៏តូចចិត្តយ៉ាងខ្លាំង។
ស្នេហ៍របស់មនុស្សកើតថ្ងៃសុក្រគឺភាពទន់ភ្លន់
ជាមនុស្សចិត្តទូលាយ និងត្រង់ តែពេលខ្លះពូកែសង្ស័យគូរស្នេហ៍ជ្រុលហួសហេតុពេកក៏មាន។
ជតាស្នេហ៍របស់បុគ្គលកើតថ្ងៃសុក្រហាក់បីដូចជាអភ័ព្វបន្តិច
បើទោះបីជាមានអ្នកស្រឡាញ់ច្រើនក៏ដោយ តែគង់នឹងបែកគ្នាវិញក៏ព្រោះតែភាពមិនមានហេតុផល
យល់តែអារម្មណ៏ខ្លួនឯង។ អ្នកខ្លះទោះបីជាធ្លាប់ស្រឡាញ់គ្នាល្អូកល្អឺន
រ៉ូមេនទិកមែនទែនក៏ដោយ តែប្រែជាបែកបាក់គ្នានៅទីបំផុត ទាំងដែលចិត្តនៅតែស្រឡាញ់។ អ្នកខ្លះក៏អាចនឹងជួបស្នេហ៍ដែលគង់វង្ស កក់ក្តៅ
តែអាចមិនមិនជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នាស្អិតរមួតពីមុនមកទេ។
គេគឺជាមនុស្សដែលមានជតាស្នេហ៍ពិសេសមិនធម្មតា។
ថ្ងៃសៅរ៍
គួរអោយច្រណែនបំផុតគឺបុគ្គលកើតថ្ងៃសៅរ៍ព្រោះជាមនុស្សដែលមានសំណាងល្អក្នុងរឿងស្នេហា។
មិនសូវជាមានបញ្ហាដែលប៉ះពាល់ផ្លូវចិត្តដូចបុគ្គលកើតថ្ងៃផ្សេងឡើយ
ពីព្រោះមនុស្សកើតថ្ងៃសៅរ៍ជាមនុស្សលេចធ្លោ ម៉ត់ចត់ មិនងាករេ។
កាលបើស្រឡាញ់នរណាម្នាក់គឺមានតែអ្នកនោះតែម្នាក់ក្នុងបេះដូង គឺមិនបែរភ្នែកសំឡឹងមើលអ្នកដ៏ទៃឡើយ
លុះត្រាណាតែមានការបែកគ្នាហើយទើបចាប់ផ្តើមស្នេហាថ្មីផ្សេងទៀត។
ជាមនុស្សដែលមានក្តីសុខ មានរបៀបរបប តែក៏ជាមនុស្សឌឺមិនធម្មតាដែរ។
មានចិត្តជាព្រានខ្លះៗដែរ
តែគ្រាន់តែមើលនិងញញឹមដាក់ខ្លះតែប៉ុណ្ណោះមិនមានការក្បត់ចិត្តគូរស្នេហ៍ឡើយអាចថាជាការលួចស្រឡាញ់ស្ងាត់ៗពីចំងាយ។
បុគ្គលកើតថ្ងៃសៅរ៍ជាមនុស្សដែលតស៊ូ អត់ធ្មត់ និងមានការប្តេជ្ញាចិត្ត
យកចិត្តគូរស្នេហ៍ពីដើមដល់ចប់ តែក៏ចូលចិត្តអោយគូរស្នេហ៍តុបតែងខ្លួន
ស្រស់ឆើតឆាយជ្រុលពេកដែរ។ ជាមនុស្សរើសច្រើន គេមិនងាយនឹងស្រឡាញ់នរណាម្នាក់លេងៗ
ពេលដែលត្រូវចិត្តអ្នកណាម្នាក់ហើយគេនឹងប្រើប្រាស់ពេលវេលាពិចារណានិស្ស័យ
ចិត្តថ្លើមម្នាក់នោះអោយច្បាស់ជាមុនសិន មុននឹងដាក់ចិត្តស្រឡាញ់យ៉ាងពេញបេះដូង
ធ្វើដូច្នោះក៏ព្រោះតែគេត្រូវមើលរហូតដល់ភាពសមរម្យគ្រប់ជ្រុងទាំងអស់ដូចជា អាយុ ឋានៈ
ចំណេះដឹង ស្ថានភាព។ល។
ថ្ងៃអាទិត្យ
បុគ្គលកើតថ្ងៃអាទិត្យជាមនុស្សចូលចិត្តផ្សងព្រេង
ប្រថុយប្រថាន ជាមនុស្សដែលមានគំនិតវ័យឆ្លាត និងចិត្តក្តៅ ដូចទៅនឹងរឿងស្នេហាដែរ
ពេលដែលស្រឡាញ់អ្នកណាហើយ នឹងជំនះយកអោយទាល់តែបាន។ ជាមនុស្សបែបសប្បាយៗ
ចូលចិត្តមនុស្សដែលមើលទៅស្អាតបាតមានស្នេហ៍ ជាមនុស្សដែលវាយឬកបន្តិច
ពេលខ្លះធ្វើព្រងើយជ្រុល ជាមនុស្សមានទំនុកចិត្តខ្លួនឯងខ្ពស់
ជាមនុស្សរីករាយគួរអោយស្រឡាញ់ ដែលធ្វើអោយមានស្នេហ៍ដល់មនុស្សភេទផ្ទុយគ្នា។
អ្នកណាបានឃើញក៏ចូលចិត្តតែគេហាក់បីដូចជាឌឺ និងក្បាលរឹងរហូតដល់ពេលខ្លះគេមិនព្រមអង្វរអ្នកណា។
ពេលខ្លះក្តីស្នេហ៍ក៏រលត់បាត់ទៅព្រោះតែមានចិត្តមានៈ។
ជាមនុស្សហាក់បីដូចជាព្រាន ហើយមានភាពរ៉ូមេនទិកក្នុងរឿងស្នេហាណាស់
ចូលចិត្តតែនៅក្បែរគូរស្នេហ៍គ្រប់ពេល។
បើស្រឡាញ់អ្នកណាហើយគឺស្រឡាញ់ពិតដល់ថ្ងៃចូលរោងតែម្តង តែទំរាំតែនឹងជួបស្នេហ៍ពិត
គេចូលចិត្តជ្រើសរើសសេពគប់មនុស្សថ្មីៗរហូតព្រោះវានឹងធ្វើអោយបានបទពិសោធន៍ថ្មី។ មនុស្សកើតថ្ងៃអាទិត្យរមែងមានជតាស្នេហ៍ល្អបើគូរស្នេហ៍យល់ចិត្ត
និង ទទួលស្គាល់គេជាថាមនុស្សចិត្តក្តៅ ពួកគេនឹងអាចជួបជុំគ្នាបានយូរអង្វែង។
No comments: