Hacker ស្រីស្អាតបំផុតទាំង 5 នៅលើពិភពលោក
មនុស្សជាច្រើននៅតែគិតថាភាពស្រស់ស្អាត និងភាពវៃឆ្លាតមិនងាយមាននៅក្នុងមនុស្សតែម្នាក់នោះទេ។ប៉ុន្តែកុំអាលសិន
បន្ទាប់ពីការអានអត្ថបទនេះហើយនឹងធ្វើឱ្យអ្នកអាចផ្លាស់ប្ដូរគំនិតរបស់អ្នកបាន។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាការលួចបន្លំទិន្ន័យគឺជារឿងដ៏ស្មុគស្មាញបំផុត
ដែលពិតជាត្រូវការជំនាញបច្ចេកទេសយ៉ាងស្ទាត់ជំនាញ និងច្បាស់លាស់ទើបអាចធ្វើទៅបាន។ ថ្ងៃនេះយើងសូមលើកយកបញ្ជីឈ្មោះ
Hacker ស្រីដ៏ស្រស់ស្អាតបំផុតមួយចំនួនដែលបានឈ្នះពីចំណុចនេះនិងឈានដល់ចំណុច សំខាន់ៗជាច្រើនទៀតសំរាប់ការ Hack ។
1- Anna Chapman
Anna Chapman គឺជា hacker
ជនជាតិរុស្ស៊ីម្នាក់ដែលកើតនៅថ្ងៃទី 23 ខែកុម្ភៈឆ្នាំ
1982 ហើយត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉កនៅពេលដែលនាងត្រូវបានគេរកឃើញជាមួយនឹងមនុស្ស
9 នាក់ផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងអង្គភាពស៊ើបការខុសច្បាប់ដែលនៅពីក្រោយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហព័ន្ធរុស្ស៊ី។
តុលាការអាមេរិកបានចោទប្រកាន់នាងពីបទសមគំនិតធ្វើជាភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលបរទេសដោយមិនមានជូនដំណឹងដល់អគ្គមេធាវី
សហរដ្ឋអាមេរិក ហើយត្រូវបាននិរទេសទៅប្រទេសរុស្ស៊ីនៅថ្ងៃទី8 ខែកក្កដា
ឆ្នាំ 2010 ដែលជាផ្នែកមួយនៃការដូរអ្នកទោសរវាងសហរដ្ឋអាមេរិក
និងរុស្ស៊ី។
2- Kristina Svechinskaya
ឈ្មោះពេញរបស់ Kristina
Svechinskaya គឺ "Kristina Vladimirovna
Svechinskaya" ដែលកើតនៅទីក្រុង
Irkutsk វាជាមជ្ឈមណ្ឌលរដ្ឋបាលនៃទីក្រុង
Irkutsk Oblast និងជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមាន
ប្រជាជនច្រើនបំផុតនៅស៊ីបេរីប្រទេសរុស្ស៊ី។ នៅថ្ងៃទី16
ខែកុម្ភៈ ឆ្នាំ1989 នាងបានធ្វើដំណើរទៅសហ រដ្ឋអាមេរិកហើយនាងបានចូលរៀននៅសាកលវិទ្យាល័យញូយ៉កនិងបានធ្វើការជាអ្នករត់តុ។ ដោយកែវភ្នែក ពណ៌ខៀវស្រាល
និងភាពស្រស់ស្អាតបែបរុស្ស៊ីដ៏គួរឱ្យទាក់ទា ញរបស់នាងបានធ្វើឱ្យនាងក្លាយជា "Hacker
ដ៏សិចស៊ីបំផុត" នៅពេលដែលនាងត្រូវបានគេចាប់ខ្លួននៅញូវយ៉កសហរដ្ឋអាមេរិកកាលពីដើមខែតុលាឆ្នាំ
2010 ដោយសារតែត្រូវបានគេចោទប្រកាន់ពីបទដាក់បញ្ចូលលើបណ្តាញអ៊ិនធ័រណែតនូវមេរោគឈ្មោះ
Trojans ត្រូវបានគេប្រើដើម្បីលួចប្រាក់ប្រមាណ 35លានដុល្លារ ពីគណនីធនាគារអាមេរិកជាច្រើននិងប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។
3- Adeanna Cooke
Adeanna Cooke គឺជាអតីតម៉ូដែល Playboy
អ្វីដែលគួរចាប់អារម្មណ៏គឺបន្ទាប់ពីត្រូវបានមិត្តភក្តិចាស់របស់នាងម្នាក់ជួលនាងឱ្យថតរូបធម្មតាតែគេបានកាត់តមុខរបស់នាងដាក់នៅលើខ្លួនមនុស្សផ្សេងទៀតដែលគ្មានសំលៀកបំពាក់។
ថ្ងៃមួយនៅពេលដែលនាងបានឃើញរូបថតអាក្រាតកាយរបស់ខ្លួនត្រូវបានបង្ហោះនៅលើវេបសាយដោយគ្មានការអនុញ្ញាតដោយចៃដន្យ
ភ្លាមៗនោះនាង បានដោះស្រាយបញ្ហានេះខ្លួនឯងផ្ទាល់ គឺនាងបានលួចចូលគេហទំព័រនោះដោយមិនមានការជូនដំណឹង
ឬសុំជំនួយពីអាជ្ញាធរឡើយ។ ជាទូទៅ Adeanna Cooke មានភាពល្បីល្បាញខាងជំនាញ
hacking ក្នុងក្រមសីលធម៌(ethical hacking)។ ហើយ Cooke គឺជា hacker ដែលសិក្សាស្រាវជ្រាវជំនាញនេះដោយខ្លួនឯង។
នាងនិយាយថានាងផ្តល់ការគាំទ្រ ដល់ស្ត្រីនិងតារាម៉ូដែលដ៏ទៃទៀតស្ថិតនៅក្នុងស្ថានភាព
នឹងបញ្ហាដូចជានាង។ បន្ទាប់ពីរកឃើញភាពជោគជ័យរបស់នាង Adeanna Cooke បានក្លាយទៅជា " Hacker fairy " ទៅហើយ ។
4- Ying Cracker
Ying Cracker គឺជា hacker
ដ៏ស្រស់ស្អាតបំផុតមួយដែលមានវត្តមាននៅលើពិភពលោកនិងជាសាស្ត្រាចារ្យដ៏ស្រស់ស្អាតម្នាក់នៅទីក្រុងសៀងហៃ
ប្រទេសចិន ដែលបង្រៀនមនុស្សអំពី មូលដ្ឋានគ្រឹះនៃការចាប់ផ្តើម hacking របៀបផ្លាស់ប្តូរ IP Address របស់អ្នក
និងរបៀបលុបលេខសម្ងាត់របស់កម្មវិធីការិយាល័យ។ល។
ចាប់តាំងពីនាងបានក្លាយជាមនុស្សល្បីល្បាញ ដែលគេ ស្គាល់ថាជា "Chinese
Hottie Hackers" ជាកន្លែងដែលនាងមានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់។
ការងាររបស់នាងគឺជាអ្នកជំនាញខាងផ្នែក hacking software សរសេរនិងបង្កើតជាមេរៀនហើយនាងក៏ទទួលបានចំនូលពីការបង្រៀន
លើសពីនេះនាងក៏បានជួយអ្នកដទៃបំបែកកម្មវិធីផងដែរ
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺសមិទ្ធផលរបស់នាងបានផ្លាស់ប្តូរនាម
ត្រកូលរបស់នាងទៅជា Hacker ទៀតផង។
5- Xiao Tian
កញ្ញា Xiao Tian មានអាយុ
19 ឆ្នាំ នាងគឺជា "ប្រធានក្រុម"
ថ្មីនៃកងទ័ពស្រ្តីចិន ផ្នែក Hacker នៅចុងបញ្ចប់នៃវ័យជំទង់របស់នាង
ធ្វើអោយនាងមានភាពល្បីល្បាញដោយសារការបង្កើត "ក្រុមសន្តិសុខស្រីចិន"
ដែលជាក្រុម hacker ជាពិសេសសម្រាប់ស្ត្រីធំជាងគេបំផុតនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នមានសមាជិកជាង
3000នាក់ហើយ។ Xiao Tian នាងតែងមានអារម្មណ៍ថាមិនមានការបែងចែករវាងសម្រាប់ក្មេងស្រីជំទង់ដូចជានាង
និងពិភព hacker ដែលធ្លាប់តែគ្រប់គ្រងដោយបុរសនោះឡើយ។
ប្រភព : ឡើងចឹង
No comments: