វិធីធ្វើកង្កែបបោក
គ្រឿងផ្សំ ៖
- កង្កែបធំ
3 ក្បាល។
- សាច់ជ្រូកចិញ្ច្រាំ
150ក្រាម។
គ្រឿង ៖
- គល់ស្លឹកគ្រៃ
2 ស្លាបព្រាបាយ
(ហាន់អោយល្អិត)។
- ខ្ទឹមស
4 កំពិស
ខ្ទឹមក្រហម 4 កំពឹស។
- រំដេង 1 ស្លាបព្រាកាហ្វេ (ហាន់អោយល្អិត)។
- រមៀត 1 ភាគ 2 ស្លាបព្រាកាហ្វេ។
- ម្ទេសឆ្អើរ
3 ផ្លែ
(ចិញ្ច្រាំអោយម៉ត់)។
- សំបកក្រូចសើច
1 ភាគ 4
។
- សណ្តែកដីលីង
1 ភាគ 2
ពែង (បុកកុំអោយម៉ត់)។
- ស្កស 2 ស្លាបព្រាកាហ្វេ។
- ទឹកត្រី
1 ស្លាបព្រាបាយ។
- អំបិល 1 ស្លាបព្រាកាហ្វេ។
របៀបធ្វើ ៖
- យកគ្រឿងមកបុកអោយម៉ត់ល្អហើយដាក់ម្ទេសឆ្អើរចិញ្ច្រាំចូល
ហើយបន្តបុកថ្នមៗរហូតដល់វាលាយចូលគ្នាសព្វល្អ។
- យកកង្កែបមកធ្វើ កាត់ចុងដៃ
ចុងជើង កាត់ក្បាល ព្រលាត់ស្បែកចោល ហើយលាងអោយស្អាត (កុំវះពោះ)។
- យកសាច់ជ្រូកចិញ្ច្រាំ
សណ្តែកដីលីងមកលាយច្របល់ជាមួយគ្រឿងអោយសព្វល្អ រួចញាត់វាចូលក្នុងពោះកង្កែប
ហើយយកតំបុតឬស្សីមកគាប ឬចន្ទាសអាំងសាច់ ហើយដាក់អាំងរហូតដល់ពណ៌ឡើងក្រឡាត។
No comments: