Header Ads

Seo Services

វិធីធ្វើសាច់ជ្រូកអាំងចង្កាក់



#គ្រឿងផ្សំ
- ខ្ទឹមស ៥ទៅ៦កម្ពឹស
- សាច់ជ្រូក ៣៥០ក្រាម
- ទឹកស៊ីអ៊ីវខាប់ ២ស្លាព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាព្រាបាយ
- ម្រេចម៉ត់ ១សា្លព្រាកាហ្វេ
- ទឹកត្រី ២ស្លាព្រាបាយ
- ស្ករត្នោត ៧៥ក្រាម
- ប៊ីចេង ១សា្លព្រាកាហ្វេ
- ចង្កាក់

#វិធីធ្វើ
១. ជាដំបូងអ្នកត្រូវលាងសាច់ជ្រូកឲ្យស្អាតព្រមទាំងហាន់ជាបន្ទះៗ។
២. ខ្ទឹមសត្រូវដំនិងចិញ្ច្រាំឲ្យម៉ត់។
៣. ដំណាក់ការបន្ទាប់មកនេះអ្នកគួរចាក់សាច់ដែលបានហាន់ទុកនោះមក ចាក់ចូលក្នុងចានធំមួយព្រមទាំងបន្ថែមខ្ទឹមសចិញ្ច្រាំ, ទឹកស៊ីអីុវខាប់, ទឹកស៊ីអីុវ, ម្រេចម៉ត់, ទឹកត្រី, ស្ករត្នោតព្រមទាំងប៊ីចេងចូលអ្នកអាចប្រើដៃរបស់អ្នកមកច្របល់ចូល គ្នាឲ្យចូលជាតិទុកប្រហែលជា ១០ទៅ ១៥នាទីទើបយកចង្កាក់មកដើម្បីធ្វើការដោតសាច់បញ្ចូល។
៤. បន្ទាប់ពីធ្វើការដោតរួមមកអ្នកអាចយកទៅអាំងបានបន្ទាប់ពីអាំង រួចគឺជាការស្រេច។ប្រសិនបើអ្នកចង់បានរសជាតិឈ្ងុយឆ្ងាញ់បន្ថែម ទៀតនោះអ្នកបរិភោពជាមួយជ្រក់រឺទឹកត្រីកោះកុងក៏បាន។

No comments:

Powered by Blogger.