Header Ads

Seo Services

ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!

បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទាំង​​អស់​កំពុង​ជួប​គ្រោះ ប្រឈម​នឹង​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ក្នុង​នោះ​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​​ត្រូវ​​តម្រូវ​​ឲ្យ​​ជាប់​អាករ​បន្ថែម​១០%។ វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយ សាយ សមិទ្ធិ 3 សប្តាហ៏ម ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ដែល​ប្រតិបតិ្តការ​អាជីវ​កម្ម​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ ដែល​បច្ចុប្បន្ន​ពួក​គេ ​មិន​ទាំង​បាន​រើ​បម្រាស់​រួច​ពី​ការ​កំណត់​ពិដាន​អត្រា​ការប្រាក់ ១៨% នៅ​ឡើយផង។ ជុំវិញ​នឹងបញ្ហា​ក្តៅ​មួយ​នេះ​ដែរ ត្រូវ​បាន​ខាង​វិស័យ​ឯកជន​ដែល​ជា​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ជួប​ពិភាក្សា​យ៉ាង​ផុលផុស​ជាមួយ​នឹង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា។ លោក​ឧកញ៉ា លី ហួរ សហ​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ទី​២ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនាគារ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​មិន​អាច​ធ្វើ​ឲ្យ​ខាង​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ទទួល​យក​បាន និង​អនុវត្ត​បាន​ភ្លាម​នោះទេ ដូច្នេះ ទាមទារ​ឲ្យ​ខាង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​រៀបចំ​វិនិយោគ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដើម្បី​គ្រប់គ្រង​លើ​អាករ​បន្ថែម​នេះ និង​ឯកសារ​សំខាន់ៗ ព្រមទាំង​ជា​បន្ទុក​បន្ថែម​សម្រាប់​អតិថិជន​សិន។ តំណាង​សមាគម​​ធនាគារ និង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ប្រកាស​ណែនាំ​ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ តំណាង​សមាគម​​ធនាគារ និង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ប្រកាស​ណែនាំ​ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ។ អត្ថបទគួរអានដទៃទៀត ! លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប ឧកញ៉ា លី ហួរ ច្រាន​ចោល​ព័ត៌មាន​​ដែល​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​១៥០០​លាន​ដុល្លារ បញ្ហា​ម្រេច​ខ្មែរ​ធ្លាក់​ថ្លៃ តើ​គួរដោះស្រាយ​យ៉ាងដូចម្ដេច? អ្នក​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​យោបល់... ឧកញ៉ា​ទាំង៥​រូប​នេះ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា​ លោក​ឧកញ៉ា លី ហួរ មាន​ប្រសាសន៍​ថា «អ្វី​ដែល​ខាង​សមាគម​ធនាគារ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ចង់​បាន​គឺ​ចង់​ឲ្យ​លុប​ប្រកាស​នេះ​ចោល​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ច្រើន​ដល់​បន្ទុក​របស់​ប្រជា​ពលរដ្ឋ​ថែម​ទៀត»។ លោក​ឧកញ៉ា លី ហួរ បាន​បន្ថែម​ថា ខាង​សមាគម​ធនាគារ​និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ការ​យក​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​នេះ នឹង​ក្លាយ​ជា​បន្ទុក​របស់​អតិថិជន ហើយ​នឹង​មាន​ការ​ប្រតិកម្ម​ពី​អតិថិជន ជា​ពិសេស អតិថិជន​ក្រីក្រ​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​របស់​មីក្រូ​ហិរញ្ញ​វត្ថុ។ លោក​ឧកញ៉ា​ថា តំណាង​សមាគម​ហិរញ្ញ​វត្ថុ​ទាំង​ពីរ​នេះ ក៏​បាន​លើក​ឡើង​ថា ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ប្រកាស​ថ្មី​នេះ ក៏​ជា​បន្ទុក​នៃ​ការ​កើន​ឡើង​ថ្លៃ​ប្រតិបត្តិការ​និង​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​គ្រប់គ្រង​លើ​អាករ​លើ​តម្លៃ​បន្ថែម​​​ ដែល​ដាក់​លើ​សេវា​ហិរញ្ញ​វត្ថុ​នេះ។

No comments:

Powered by Blogger.