CNN៖ ប្រទេសកម្ពុជាមានតំបន់កោះចំនួន 7 ស្អាតបំផុតលើពិភពលោក
ទោះបីជាតំបន់កោះនៅកម្ពុជាពុំទាន់មានការអភិវឌ្ឍន៏ច្រើនសន្ធឹកសន្ធាប់ដូចប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់លើកោះទាំងនោះឱ្យក្លាយជាកន្លែងស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាពេលថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍អន្ដរជាតិ CNN បានបង្កើតកម្មវិធីដំណើរកម្សាន្តជុំវិញពិភពលោក ក្នុងគោលបំណងរុករកនូវទីកន្លែងដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញដោយផ្ដោតលើរមណីយដ្ឋាន ភោជនីយដ្ឋាន តំបន់ទេសចរណ៍នានាជុំវិញពិភពលោក ដើម្បីចែកចាយព័ត៌មានទៅកាន់មនុស្សរាប់លាននាក់នៅក្នុងពិភពលោក។
ដោយឡែក ពួកគេធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយបានដាក់គោលដៅយកតំបន់កោះកម្ពុជា ជាប្រធានបទក្នុងកម្មវិធីកម្សាន្ត ក្រោមចំណងជើងថា «CNN GO »។ ក្នុងនោះស្ថានីយ៍ទូរទស្សន៍អន្ដរជាតិ CNN បានផ្សាយថា កោះរបស់កម្ពុជាចំនួន 7 ជាកោះដែលមានទេសភាពស្អាតលំដាប់ពិភពលោករួមមាន៖
1/ កោះរ៉ុង
ស្ថិតនៅចម្ងាយ 25គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេស កម្ពុជា និងមានចម្ងាយ ជាង 40គីឡូម៉ែត្រពីឆ្នេរ ទៅឈូងសមុទ្រប្រទេសថៃ វាមានផ្ទៃដី 78គម2 និងមានប្រវែងពីជើងទៅត្បូងប្រហែល 10គម និងចំណុចខ្ពស់បំផុតរបស់កោះមានកម្ពស់ 133នីវ៉ូសមុទ្រ។ នៅផ្នែកខាងភាគនិរតីនៃកោះរ៉ុង មានឆ្នេរលាត សន្ធឹងជិត 5.000ម៉ែត្រ ដែលមានខ្សាច់ពណ៌ស អមជាមួយនឹងដើមឈើដូង និងទឹកសមុទ្រដ៏ខៀវស្រងាត់។
2/ កោះរ៉ុងសន្លឹម
ជាកោះមួយស្ថិតនៅចម្ងាយ 25 គម ពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុប្រទេសកម្ពុជា ។ វាមានផ្ទៃដី 25គម2 និងមានប្រវែងពីជើងទៅត្បូងប្រហែល 10គម នៅជាប់នឹងកោះរ៉ុងដែរ។ កោះដ៏ល្អបំផុតសម្រាប់សម្រាកកាយដ៏ពេញនិយមមួយសម្រាប់ជនបរទេសដែលស្នាក់នៅរាជធានីភ្នំពេញ ចូលចិត្តទៅស្នាក់នៅ ដើម្បីសម្រាកកាយ នៅថ្ងែចុងសប្ដាហ៏ ព្រោះនៅទីនោះ មានលក្ខណៈស្ងៀមស្ងាត់ ជាមួយនឹងខ្យល់អាកាស ដ៏ល្អបរិសុទ្ធ ជាពិសេសភ្ញៀវអាចមុជទឹកលេងបានទៀត។ ទិដ្ឋភាពទាំងនោះគឺជាលទ្ធផលនៃគម្រោងអភិរក្សរបស់កោះសង្សារ ដែលធ្វើឲ្យរមណីយដ្ឋាននេះមានស្ដង់ដារខុសពីកន្លែងកម្សាន្តទូទៅ។
3/ កោះសង្សារ
ស្ថិតនៅចម្ងាយ 29គីឡូម៉ែត្រ ពីកំពង់ផែខេត្តព្រះសីហនុ នៅប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ។ នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ កោះសង្សារ ជាកោះពីរ តូចៗជាប់គ្នា ដែលកោះមួយមានឈ្មោះថា កោះបង និងកោះអូន ហើយពាក្យទាំងពីរបាននាំឱ្យមានឈ្មោះថា “កោះសង្សារ” ។
4/ កោះថ្មី
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះសេះនៃភូមិភាគខាងកើត ក្បែរឧទ្យានជាតិរាមស្ថិតនៅក្នុងជ្រុងភាគអាគ្នេយ៍នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើលោកអ្នកធ្វើដំណើរពីភាគខាងលិចទៅគឺត្រឹមតែ 300ម៉ែត្រ ចេញពីដីគោកប៉ុណ្ណោះ។ កោះនេះមានផ្ទៃដីក្រលាប្រហែល 40,3គម2 វាមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិរាមផងដែរ កោះថ្មីគឺ ជាទីជម្រករបស់ សត្វមួយចំនួនដូចជា ស្វា សំពោច ពពួកសត្វល្មូន និងមានសត្វបក្សីជាង 100ប្រភេទ ដែលកំពុងរស់នៅ ជិតប្រភពទឹក និងព្រៃកោងកាង។ ភ្ញៀវដែលមកលេងទីនេះ អាចទៅទស្សនាសត្វព្រៃ និងដើរកំសាន្ត នៅតាមឆ្នេរសមុទ្រ។ ប៉ុន្ដែការដឹកជញ្ជូនទាំងអស់ឆ្លងតាមរយៈមាត់ព្រែកទឹកសាបពីភូមិនេសាទកោះខាងជើងចម្ងាយប្រមាណ 3គីឡូម៉ែត្រ។
5/ កោះតាគាវ
កោះដែលមានសម្រស់ធម្មជាតិបៃតងសម្រាប់ការជួបជុំ និងមានឆ្នេរសមុទ្រដែលនៅដាច់ឆ្ងាយពីគេ។ វាមានផ្ទៃក្រលាប្រមាណ 6.7គម2 ភ្ញៀវដែលមកលេងនៅទីនោះ ប្រហែលជាអាចរំពឹងទុកថា នឹងទទួលបានការអនុញ្ញាតពី ម្ចាស់រោងចក្រផលិតស្រាបៀរឲ្យចូលទៅមើលពីរបៀបនៃការចម្រាញ់ និងបិទស្រា បៀរ ព្រមទាំងទទួលបាននូវ ការភ្លក្សរសជាតិស្រា ដែលទើបនឹងបិទថ្មី ពីព្រោះកោះនេះនៅជិតរោងចក្រផលិត ស្រាបៀ។
6/ កោះតាង
គឺជាកោះដ៏ល្អបំផុតសម្រាប់មុជទឹកដែលមានទេសភាពដ៏ខៀវស្រងាត់ អមជាមួយនឹងថ្មប៉ប្រះទឹក ផ្កាថ្មព្រមទាំងសត្វសមុទ្រជាច្រើន ដែលស្ថិតនៅខាងក្រោមផ្ទៃទឹក និងក៏ជាទីកន្លែងមុជទឹកដ៏ពេញនិយមរបស់ភ្ញៀវទេសចរ។ កោះមួយនេះមានផ្ទៃក្រលា 5,9គម2 មានខ្សាច់ពណ៌សដ៏ធំទូលាយ ដែលមានប្រវែងជាងមួយគីឡូម៉ែត្រ និងជាទីកន្លែងដ៏ ល្អឥតខ្ចោះសម្រាប់ការហែលទឹក។ កោះនេះ ខុសពីឆ្នេរសមុទ្រដែលមានមនុស្សម្នាកកកុញ ចំណែកនៅទីនេះ មានតែហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់ លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់ ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើមកោងកាងយ៉ាងក្លាហាន។
7/ កោះតូតាង
កោះមួយនេះ មានទីតាំងក្នុងខេត្ត កោះកុង និងមានចម្ងាយប្រមាណ 5គីឡូម៉ែត្រពីកោះស្ដាច់ ហើយទើបតែបើកដំណើរការនៅឆ្នាំ 2009 ចំណែកផ្ទៃក្រលារបស់វាត្រឹមតែ 0,8គម2 តែប៉ុណ្ណោះ។ កោះមួយវាតូចក៏ពិតមែន តែបើទេសភាពធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធព្រៃឈើដ៏ស្រស់បំព្រង និងសត្វមច្ឆាសម្បូរបែបជាចំណុចទាក់ទាញរបស់ កោះតូតាងរួមផ្សំជាមួយការច្នៃប្រឌិតតុបតែងដ៏ប្រណីត និងពោរពេញទៅដោយភាពទាក់ទាញ។
ខេត្តព្រះសីហនុស្ថិតនៅទិសនិរតីនៃប្រទេសខាងប៉ែកនិរតី នៃខេត្តមានឈូងសមុទ្រថៃ។ ខេត្តព្រះសីហនុជា ខេត្តមួយក្នុងចំណោមខេត្តទាំង 4ដែលមានឆ្នេរសមុទ្រ។ ដង់ស៊ីតេប្រជាជនមាន 255នាក់ក្នុង 1គីឡូម៉ែត្រក្រឡា គឺជាខេត្តមានដង់ស៊ីតេប្រជាជនច្រើនជាងខេត្ត 3ដទៃទៀត។ ខេត្តព្រះសីហនុបានទទួលឈ្មោះជាខេត្តនៅឆ្នាំ 2008ដោយផ្ទេរមកពីក្រុងព្រះសីហនុ។ កោះមួយចំនួននៅពីមុខក្រុងព្រះសីហនុមាន៖ កោះថ្មី កោះសេះ កោះត្រល់ កោះតាកៀវ កោះស្រមោច កោះឫស្សី កោះត្រេះ កោះខ្ទះ កោះប្រើស កោះចន្លុស កោះកោងកាង កោះរុង កោះរុងសន្លឹម កោះតាំង កោះព្រីង។ ផ្នែករមណីយដ្ឋានវិញគេត្រូវនិយាយពី ទឹកធ្លាក់ក្បាលឆាយ និងឆ្នេរក្រុងព្រះសីហនុមាន រួមទាំងមានឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរហាវៃ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈើទាល ឆ្នេរអូត្រេះ និងមានទេសចរណ៍រាប់រយពាន់នាក់ក្នុងមួយឆ្នាំៗទៅលេងកំសាន្តក្រុងព្រះសីហនុ៕
អត្ថបទ : ឡារ៉ែន

No comments: