អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បង្ហាញតម្លៃធ្វើលិខិតឆ្លងដែន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថ្លៃសេវាធ្វើលិខិតឆ្លងដែនធម្មតា ១ក្បាល តម្លៃ ១០០ដុល្លារ សម្រាប់រយៈពេល ២០ថ្ងៃ តម្លៃ ១៥០ដុល្លារ (១០ថ្ងៃ) និងតម្លៃ ២០០ដុល្លារ (១ថ្ងៃ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី៤កក្កដា។
អគ្គនាយកដ្ឋាននេះ បន្ថែមថា ចំពោះពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ ការផ្តល់លិខិតធ្វើដំណើរ ត្រូវផ្តល់ដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ។
ការជូនដំណឹងនេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសយកកម្រៃសេវាលើសការកំណត់ ពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ ឬមេខ្យល់ ឬអ្នករត់ការយកកម្រៃជើងសារ៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖
No comments: