Header Ads

Seo Services

បារម្ភ​បន្លែ​គីមី​? ដាំ​ត្រកួន​ដោយ​ខ្លួនឯង តាម​វិធី​ធម្មជាតិ តែ​២​ទៅ​៣​ព្រឹក បាន​ផល​!


​ប្រសិនបើ​លោកអ្នក​បារម្ភ​ខា្ល​ច​ទទួលទាន​បន្លែ​ពី​ផ្សារ​មាន​ផលប៉ះពាល់​ដល់​សុខភាព ដោយសារ​បន្លែ​មាន​ជាតិគីមី​ច្រើន លោកអ្នក​អាច​សាកល្បង​ដាំ​បន្លែ​នៅផ្ទះ​ដោយ​ខ្លួនឯង មិនចាំបាច់​មាន​ដី​ទំនេរ​ក្រោយ​ផ្ទះ​ទេ គឺ​មានតែ​កញ្ច្រែង​និង​ធុង​ទឹក​មួយ​ជាការ​ស្រេច​។ ​ ​* អ្វីដែល​ត្រូវការ​៖ ​ ​- កញ្ច្រែង​តូច​មួយ​ ​ ​- ធុង​ទឹកតូច​មួយ ដែល​ត្រូវ​នឹង​កញ្ច្រែង​ ​ ​- ទឹកស្អាត​ ​ ​- គ្រាប់ពូជ​ត្រកួន (​ទិញ​នៅ​ផ្សារ​) ​ ​* របៀប​ដាំ​ត្រកួន​ ​ ​របៀប​ដាំ​គឺ​ងាយស្រួល​បំផុត គ្រាន់តែ​ដាក់​គ្រាប់​ក្នុង​កញ្ច្រែង ហើយ​ដាក់​កញ្ច្រែង​លើ​ធុង​ទឹក​ឱ្យ​លិច​គ្រាប់ពូជ​ត្រកួន​។ ទុកចោល ២ ទៅ ៣ ព្រឹក​នៅក្រៅ​ផ្ទះ​ចោល វា​នឹង​ដុះ​មក​បាន​ទទួលទាន​ជាមិនខាន​។ ​ ​វិធី​នេះ​មាន​សុវត្ថិភាព មិនចាំបាច់​ត្រូវការ​ជីរ មិនចាំបាច់​ដាក់​គីមី និង​សន្សំ​លុយ ជួយ​ដល់​សុខភាព​ថែមទៀត​៕

No comments:

Powered by Blogger.