មិនធ្លាប់ដឹងសោះថាវិធីកំចាត់ចៃអោយអស់ពីក្បាលក្មេងដោយវិធីងាយៗបែបនេះសោះ
ចៃគឺជាសុបិន្តអាក្រក់បំផុតរបស់អាណាព្យាបាលគ្រប់រូប ជាពិសេសពួកគាត់បារម្មណ៏ថាក្មេងអាចនឹងឆ្លងចៃពីក្នុងថ្នាក់រៀន ពេលដែលពួកគេរអ៊ូរថារមាស់ក្បាល។ ពួកគាត់ដឹងថាវាគួរអោយរំខាន និងចង់កំចាត់វាចោលអោយអស់។ ចៃគឺជាសត្វល្អិតដែលមានចំពុះខ្នាតតូច បឺតឈាម មនុស្សជាអាហារ ហើយអាចឆ្លងរាលដាលបានយ៉ាងងាយ។ ជាធម្មតាក្មេងសិស្សសាលារមែងកើតមានចៃ លុះពេលធំឡើងក៏បាត់ទៅវិញដោយខ្លួនអែង។
ទោះបីជាចៃមិនមានគ្រោះថ្នាក់ធំដុំតែវាបង្ករអោយមានការរមាស់ ដែលគួរអោយរំខានយ៉ាងខ្លាំង និងធ្វើអោយស្បែកក្បាលដំបៅ ឡើងកមរមាស់បាន។ បើយើងមិនកំចាត់វាចោលទេ ចៃនឹងឆ្លង និងកើតកូន កើតចៅយ៉ាងលឿន ហើយអាចឈានដល់ការឆ្លងមេរោគបានថែមទៀតផង។ អ្នកអាចរកសាប៊ូ ឬផលិតផលកំចាត់ចៃបាននៅតាមទីផ្សាតែអាចតម្លៃថ្លៃបន្តិច ក្រៅពីនោះមានស្និតសិតចៃដែលអាចកំចាត់ចៃបានខ្លះ។
បើសិនជាអ្នកព្យាយាមគ្រប់វិធីអស់ហើយតែនៅតែមិនអាចកំចាត់ចៃអស់ទៀត សូមកុំបារម្មណ៏យើងខ្ញុំនៅទីនេះមានវិធីជួយអ្នកកំចាត់ចៃអោយអស់ពីក្បាលក្មេងដែលវិធីនេះយើងខ្ញុំធ្លាប់បានពិសោធន៍ពីមុនមកហើយ ថាមានប្រសិទ្ធភាពខ្ពស់ ។
វត្ថុដែលអ្នកចាត់ត្រៀមគឺ៖
- ថ្នាំខ្ពុរមាត់លីស្ទើរីន (អាចប្រើយីហោផ្សេងក៏បាន)។
- ស្និតសិតចៃ។
- ទឹកខ្មេះ។
- កន្សែងពោះគោពីរផ្ទាំង។
- មួក ឬថង់ផ្លាស្ទិក។
តំបូងសូមកក់សក់ក្មេងដោយទឹកថ្នាំខ្ពុរមាត់នោះអោយជោកសព្វក្បាល រួចហ៊ុំមួកផ្លាស្ទិកឬថង់ផ្លាស្ទិកអោយជិតក្បាលហើយទុកចោលយ៉ាងហើចណាស់១ម៉ោង។ បន្ទាប់មកកក់សក់ក្មេងដោយទឹកខ្មេះ រួចហើយហ៊ុំមួកផ្លាស្ទិកទុកចោល១ម៉ោងទៀត។ រួចហើយបើកមួកចេញហើយកក់សក់ក្មេងដោយសាប៊ីកក់សក់ធម្មតា។ ចុងក្រោយប្រើស្និតសិតចៃដើម្បីអោយចៃជ្រុះអស់ពីក្បាល។ អាថ៌កំបាំងនោះគឺ ក្លិនរបស់ថ្នាំខ្ពុរមាត់មានឥទ្ធិពលធ្វើអោយចៃធ្លាក់ចេញពីក្បាលបានព្រោះវាមិនអាចធន់នឹងក្លិនដូចជីអង្កាមនោះបាន។ អ្នកអាចយកថ្នាំខ្ពុរមាត់ចាក់ដាក់ក្នុងដបសំរាប់បាញ់លើសក់ក្មេងបន្តិចមុនទៅសាលាដើម្បីការពារការឆ្លងចៃពីអ្នកដ៏ទៃ ហើយវាវិធីដែលល្អជាងការទិញសាប៊ូកំចាត់ចៃនៅទីផ្សាទូទៅ ព្រោះផលិតផលទាំងនោះវាពោរពេញទៅដោយសារជាតិគីមីដែលប៉ះពាល់ដល់ស្បែកក្បាលកូនៗរបស់ខ្លួន។
គុណសម្បត្តិនៃការកំចាត់ចៃដោយវិធីធម្មជាតិជំនួសការប្រើសាប៊ូកំចាត់ចៃគឺ វិធីធម្មជាតិនេះប្រាសចាកពីផលប៉ពាល់ផ្សេងៗដូចជា៖
- វានឹងផ្តល់ផលបានយូរក្រោយពីការព្យាបាលហើយ។
- មានតម្លៃថោក។
- ប្រើគ្រឿងផ្សំតែពីរប្រភេទតែអាចកំចាត់ចៃយ៉ាងមានប្រសិទ្ធិភាព។
- គ្រឿងផ្សំមិនប៉ះពាល់ដល់សុខភាពកូនៗ។
- ជួយអោយសក់មានពន្លឺ និងក្លិនក្រអូប។
ប្រភព: បរទេស
No comments: