Header Ads

Seo Services

អត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលរបស់ខ្ទឹមស

វាមានអត្ថប្រយោជន៍ជាច្រើនដែលផ្តល់ផលល្អដល់សុខភាពនៃការញ៉ាំខ្ទឹមស។ យោងតាម ​​Medical Daily បាននិយាយថា គ្រឿងទេសនេះគឺជាគ្រឿងទេសដែលមានជីវជាតិខ្ពស់ និងមានកាឡូរីតិចតួចព្រមទាំងមានសារធាតុចិញ្ចឹមដទៃទៀតដែលមានគុណសម្បត្តិដល់ព្យាបាលដ៏មានប្រសិទ្ធិភាព។
1)​​ អាចជួយព្យាបាលមុន
ខ្ទឹមសអាចត្រូវបានគេប្រើដើម្បីព្យាបាលស្នាមជាំដោយសាមុនដោយ គ្រាន់តែកាត់ខ្ទឹមសហើយញ៉ីលើមុនខ្ទឹមលើមុខរបស់អ្នក។ សមាសធាតុអាលីលីនដែលមាននៅក្នុងខ្ទឹមសមានសមត្ថភាពទប់ស្កាត់ផលប៉ះពាល់នៃរ៉ាឌីកាល់ និងសម្លាប់បាក់តេរី ។
2)​​ ជួយយើងអោយមានសារជាតិប្រឆាំងអុកស៊ីតកម្ម
យោងទៅតាម Huffpost Living នេះគឺជាហេតុផលមួយក្នុងបន្ថែមខ្ទឹមសខ្លះនៅក្នុងអាហាររបស់អ្នក ។ ខ្ទឹមសគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលយើងដឹងថាដើរតួសំខាន់សម្រាប់សុខភាពរបស់យើង។  នៅពេលក្រោយពេល អ្នកគួរតែបន្ថែម ខ្ទឹមចិញ្រ្ចាំ និងប្រេងអូលីវបន្តិចជាមួយមុខម្ហូបរបស់អ្នក ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្មមាន ដោយធ្វើអោយយើងទទួលបាននូវឪជារស ប្រឆាំងអុកស៊ីតកម្ម និង ទទួលបានសុខភាពល្អក្នុងពេលតែមួយ។
3) អាចជួយបន្ថយសម្ពាធឈាម
Medical Daily បានលើកឡើងថា ការបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃអាចរក្សាសម្ពាធឈាមរបស់អ្នកឱ្យនៅនឹង។ សមាសធាតុសកម្មរបស់វាអាចកាត់បន្ថយសម្ពាធឈាមបានយ៉ាងខ្លាំងបើប្រៀបទៅប្រសិទ្ធិភាពនៃឱសថដែលត្រូវបានចេញវេជ្ជបញ្ជា។
4)​ អាចជួយទប់ទល់នឹងជំងឺផ្តាសាយនិងគ្រុនក្ដៅ
គ្មាននរណាម្នាក់ចង់មានជំងឺផ្តាសាយតូច ឬ ផ្តាសាយធំនោះទេ។  យើងព្យាយាមវិធីផ្សេងគ្នាដើម្បីទប់ស្កាត់ ប៉ុន្តែតើអ្នកធ្លាប់សាកល្បងខ្ទឹមសទេ? Huffpost Living អះអាងថា សារធាតុប្រឆាំងអុកស៊ីតកម្មរបស់ខ្ទឹមស អាចជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យដំណើរការល្អ។ បន្ថែមពីលើការញ៉ាំវា អ្នកក៏អាចសាកល្បងខ្ទឹមសដាក់ទៅក្នុងតែ ឬក្នុងទឹកក្តៅ។ បន្ថែមទឹកឃ្មុំធម្មជាតិបន្តិចបន្តួចដើម្បីជួយសម្រួលដល់បំពង់ករបស់អ្នក និងកាត់បន្ថយរសជាតិខ្ទឹមមួយចំនួន។ 
5) អាចជួយបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន
យោងតាម ​​Healthy Body Now បានបង្ហាញថាការផ្សារភ្ជាប់គ្នារវាងបង្កើនការបរិភោគខ្ទឹមសទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមានមហារីកក្រពះពោះវៀនធំ មហារីកបំពង់កនិងមហារីកសុដន់ ។ ពួកគេជឿថាដើម្បីទទួលបានអត្ថប្រយោជន៍ពីខ្ទឹមសអ្នកគួរតែបរិភោគវាឆៅនិងចិញ្រ្ចាំ។
6) ជាប្រភពនៃអាហារបំប៉នខ្ពស់ប៉ុន្តែកាឡូរីទាប
វាអស្ចារ្យណាស់នៅពេលដែលយើងអាចស្វែងរកអាហារដែលសម្បូរសារជាតិចិញ្ចឹមប៉ុន្តែបរិមាណកាឡូរីទាប​ ។ យោងទៅតាមអាជ្ញាធរអាហាររូបត្ថម្ភបានឱ្យដឹងថាខ្ទឹមសមានកម្រិតកាឡូរីទាបហើយសំបូរវីតាមីន C វីតាមីន B6 និងម៉ង់ហ្គាណែស ។  វាក៏ផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើនផងដែរ។
7) ធ្វើអោយកម្រិតកូឡេស្តេរ៉ុលមានភាពប្រសើឡើង
មនុស្សជាច្រើនកំពុងតាមដានកម្រិតកូឡេស្តេរ៉ុលរបស់ពួកគេ។ នេះបើយោងតាមអាជ្ញាធរអាហារូបត្ថម្ភបានលើកឡើងថា ចំពោះអ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់ថ្នាំគ្រាប់ខ្ទឹមសទំនងជាកាត់បន្ថយកូឡេស្តេរ៉ូលសរុប និង / ឬ LDL ប្រហែល 10 ទៅ 15 ភាគរយ។

សន្និដ្ឋាន ៖ ខ្ទឹមសមានតំលៃថោក​ រសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍សុខភាពជាច្រើនផ្តល់ជូនអ្នក។ ដូច្នេះនៅពេលដែលអ្នកដើរផ្សាលើកក្រោយអ្នកនោះសូមកុំភ្លេចទិញខ្ទឹមសខ្លះដើម្បីទុកជាគ្រឿងទេសដល់អ្នក៕
ប្រភព: បរទេស

No comments:

Powered by Blogger.