Header Ads

Seo Services

អត្ថប្រយោជន៍នៃការទទួលទានទឹក ១១យ៉ាងដែលអ្នកមិនធ្លាប់ដឹង


បើទោះបីជាទឹកគ្មានរសជាតិក៏ដោយក៏យើងនៅតែចូលចិត្តវា។​ តើអ្នកណាដែលមិនចូលចិត្តភេស្ជជៈត្រជាក់នាពេលថ្ងៃក្តៅនោះ? ប្រហែលជា 70% នៃរាងកាយរបស់យើងត្រូវបានសាងពីទឹក។ យោងតាមវេជ្ជបណ្ឌិតជំនាញបានណែនាំអោយទទួលទានទឹកចំនួន 8កែវក្នុងមួយថ្ងៃដើម្បីបំពេញនូវតម្រូវការចាំបាច់នៃសារធាតុរាវដែលរាងកាយយើងត្រូវការ។ ខាងក្រោមនេះគឺជាគុណសម្បត្តិ 11​ យ៉ាងនៃការទទួលទានទឹក៖
  1. ទឹកគឺជាសារធាតុរាវតែមួយគត់នៅលើផែនដីដែលជួយកាត់បន្ថយទម្ងន់ដោយសុវត្ថិភាពបំផុត។ វាជួយបញ្ចេញចោលនូវសារធាតុខ្លាញ់ ធ្វើអោយអ្នកស្រស់បស់ និងមានសុខភាពល្អ។ ការទទួលទានទឹកអោយបានទៀងទាត់ធ្វើអោយអ្នកអាចតមចំណីអាហារបានក្នុងកំរិតមួយដ៏ច្រើន និងអាចកំណត់នូវការញាំអាហាររបស់អ្នកបាន។ លក្ខណៈពិសេសមួយទៀតនៃទឹកគឺវាមិនមានកាឡូរីទេ ដូច្នេះវាជាការួមចំណែកយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។
  2. តើអ្នកចង់មើលទៅក្មេងជាងវ័យដែរឬទេ? បញ្ហាអាចត្រូវដោះស្រាយបានដោយគ្រាន់តែអ្នកផឹកទឹកអោយបានច្រើនគ្រប់គ្រាន់រាល់ថ្ងៃ។ ផឹកទឹកគឺជាការព្យាបាលដ៏ល្អឥខ្ចោះសំរាប់ជួសជុលកោសិការចាស់ៗរបស់អ្នក វានឹងធ្វើអោយស្បែករបស់អ្នកមានសំណើម និងរក្សាស្បែកអោយនៅភ្លឺស្រស់ និងធ្វើអោយស្បែកកាន់តែប្រសើរឡើង។ លើសពីនេះទៀតវាជួយរក្សាភាពយឺត និងទន់ភ្លន់នៃស្បែក ព្រមទាំងការពារស្បែកពីកំដៅព្រះអាទិត្យ និងកាត់បន្ថយភាពស្ងួត។ ហេតុនេះយើងគួរជៀសវាងនូវការទទួលទានអាហារ និងភេសជ្ជៈដូចជា កាហ្វេអ៊ីន (សូកូឡា កាហ្វេ តែ) និងគ្រឿងស្រវឹងជាដើម។
  3. ការទទួលទានទឹកគ្រប់គ្រាន់អាចប្រឆាំងនឹងបញ្ហាស្បែកដូចជា ជម្ងឺស្បែកក្បាលស្បែកស្ងួតស្នាមជ្រីវជ្រួញ និងស្នាមជាំខ្មៅ។
  4. ទឹកគឺជាសមាសធាតុដ៏សំខាន់ដែលត្រូវការសម្រាប់ការធ្វើឱ្យរាងកាយរបស់យើងមានប្រសិទ្ធភាពព្រោះថាផ្នែករាងកាយរួមទាំងខួរក្បាលនិងជាលិកាផ្សេងៗរបស់យើងភាគច្រើនសុទ្ធតែមានទឹក។ គេជឿជាក់ថាទឹកអាចបង្កើនសមត្ថភាពរបស់យើងក្នុងការគិតនិងធ្វើឱ្យយើងមានថាមពលផងដែរ។ 
  5. ទឹកបញ្ចេញចោលជាតិពុល និងកាកសំណល់ភាគច្រើនចេញពីរាងកាយរបស់យើង ផ្តល់អោយមកវិញនៅដល់គុណភាពនៃជីវិត។ប្រសិនបើរាងកាយរបស់យើងខ្វះទឹក បន្ទាប់មកបេះដូងរបស់យើងត្រូវប្រឹងប្រែងធ្វើការបន្ថែមទៀតដើម្បីបូមឈាម(ដែលមានអុកស៊ីសែន)ថ្មីទៅឱ្យសរីរាង្គរបស់យើងដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
  6. ការសិក្សាមួយដែលបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ Loma Linda​ នៅរដ្ឋកាលីហ្វ័រញ៉ាដែលមានបុរសនិងស្ត្រី 20 នាក់ដែលមានអាយុចន្លោះពី 38 ទៅ 100 ឆ្នាំ បានសន្និដ្ឋានថាអ្នកដែលផឹកទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃហាក់ដូចជាមិនសូវមានជំងឺគាំងបេះដូង (41% ស្ត្រីនិង 54% ចំពោះបុរស) ។ ដូច្នេះវាត្រូវបានណែនាំថាប្រសិនបើអ្នកជំនួសទឹក ដោយទឹកដោះគោ តែ កាហ្វេ ឬភេសជ្ជៈដទៃទៀតនោះអ្នកនឹងមានឱកាសកើនឡើងនៃការគាំងបេះដូងជាមួយនឹងអត្រាជាក់លាក់នៃ 50% ចំពោះស្ត្រីនិង 46% ចំពោះបុរស។
  7. ទឹកជួយបំបាត់ការឈឺក្បាលនិងឈឺខ្នង។ ទោះបីជាមានហេតុផលជាច្រើនដែលធ្វើឱ្យឈឺក្បាលក៏ដោយ ការខ្វះជាតិទឹកគឺ ជារឿងចម្បងដែលបណ្តាលអោយអោយបានបញ្ហាទាំងនេះ
  8. ការទទួលទានទឹកជាប្រចាំបង្កើនអត្រាមេតាប៉ូលីសរបស់អ្នក និងបង្កើនថាមពលដល់ប្រព័ន្ធរំលាយអាហារ ប្រសិនបើអ្នកទល់លាមកសូមសាកល្បងផឹកទឹកច្រើន អ្នកអាចឃើញលទ្ធផលដ៏អស្ចារ្យមួយ។
  9. ការផឹកទឹកច្រើនជួយប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ និងជម្ងឺផ្សេងៗទៀតដូចជាគ្រួសតម្រងនោមជាដើម។ ទឹករួមជាមួយទឹកក្រូចឆ្មារ ត្រូវបានគេប្រើជាញឹកញាប់ដើម្បីកាត់បន្ថយជំងឺផ្លូវដង្ហើមបញ្ហាពោះវៀន និងជំងឺរលាកសន្លាក់។ សរុបទៅទឹកមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។
  10. ការស្រាវជ្រាវបានចង្អុលបង្ហាញថាការផឹកទឹកច្រើន អាចបន្ថយហានិភ័យនៃជំងឺមហារីកផ្លោកនោមនិងពោះវៀនធំ។ នេះគឺដោយសារតែទឹកមានសមត្ថភាពក្នុងការកាត់បន្ថយការប្រមូលផ្តុំភ្នាក់ងារបង្កជំងឺមហារីកនៅក្នុងទឹកនោមនិងកាត់បន្ថយពេលវេលាដែលពួកគេបានទាក់ទងជាមួយស្រទាប់ប្លោកនោម។
  11. រាងកាយរបស់មនុស្សត្រូវការ neutral PH 7 ដើម្បីអោយមានតុល្យភាព និងដំណើរការបានត្រឹមត្រូវ។ ការទទួលទានទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃអាចជួយរក្សាតុល្យភាពនេះបាន។
ដោយសារការខ្វះជាតិទឹក «ការបាត់បង់សារធាតុរាវច្រើនហួសប្រមាណ» អាចជាប្រភពដ៏ចម្បងមួយនៃសុខភាពរបស់មនុស្សកាន់តែខ្លាំងឡើងៗ វាហាក់ដូចជាច្បាស់ថាការទទួលទានទឹកគ្រប់គ្រាន់គឺសំខាន់បំផុតសម្រាប់របៀបរស់នៅដែលមានសុខភាពល្អ។ ទឹកកំណត់ពីដំណើរការដែលមានប្រសិទ្ធភាពរបស់រាងកាយ ហើយរាងកាយដែលមានសុខភាពល្អមានន័យថាជីវិតមានសុភមង្គល។ ដូច្នេះប្រសិនបើអ្នកមិនទាន់បានទទួលទានគ្រប់គ្រាន់ទេ ចូរទៅរកទឹកត្រជាក់ដែលនៅជិតបំផុតហើយចាក់ទឹកមួយកែវសំរាប់ខ្លួនអ្នក។ ធ្វើដូចនេះ 8ដងក្នុងមួយថ្ងៃសំរាប់លទ្ធផលល្អបំផុត។




ប្រភព: ឡើងចឹង

No comments:

Powered by Blogger.