Header Ads

Seo Services

អាហារ ៧ ប្រភេទសំរាប់បុរសដើម្បីប្រតិបត្តិល្បែងស្នេហ៏ដែលរោលរាល


សំរាប់បុរសៗណាដែលមានដៃគូនៅក្មេងខ្ចី ចាត់ទុកថាជារឿងមួយគួរអោយច្រណែនខ្លាំងណាស់ ដោយរាប់ចាប់តាំងពីរូបរាង មុខមាត់​ ស្រស់ស្អាត រហូតដល់ថាមពលល្បែងស្នេហ៏ដែលអាចមានតម្រូវការអាចច្រើន។ ដូច្នេះការដែលមានដៃគូក្មេង បុរសៗ ត្រូវមានវិធីសាស្រ្តក្នុងការចាត់ល្បែងស្នេហ៏អោយបានច្រើនឡើង ឬអោយមានគុណភាពប្រសើជាងមុន។ ថ្ងៃនេះខ្មែរពីនេះពីនោះ បានដកស្រង់យកអាហារប្រភេទផ្សេងៗ មកជូនបុរសៗ ក្នុងការបង្កើនកំលាំងភេទបុរសមិនអោយចាញ់ដៃគូវ័យក្មេង។
1-ផ្លែល្វាបារាំង
បើសិនជាអ្នកស្ថិតក្នុងសភាពអស់កំលាំង ផ្លែល្វាបារាំងត្រូវបានចាត់ទុកថាជាអាហារដាស់កំលាំងអ្នកអោយត្រឡប់មកវិញក្នុងការលេងល្បែងស្នេហ៏ព្រោះវាជាផ្លែឈើដែលងាយស្រួលហូប ហើយសំបូរទៅដោយជាតិរ៉ែ និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលអាចជួយអ្នកអោយទទួលបានថាមពលក្នុងការប្រយុទ្ធជាមួយគូស្នេហ៏អោយដល់ចំណុចក្តៅរៀងៗខ្លួន។
2-ម្ទេស

ពេលនឹកដល់ម្ទេស គ្រប់គ្នាក៏នឹកដល់ភាពហើររបស់វា។ ត្រូវណាស់រសជាតិហើររបស់ម្ទេសនឹងជួយជំរុញរាងកាយរបស់យើងអោយមានសីតុណ្ហភាពកើនឡើង បែកញើស រហូតដល់ជីពចរលោតលឿនជាងមុន​ដោយសារប្រត្តិកម្មដែលរាងកាយមានជាមួយនឹងភាពហើរនេះ ហើយវាដូចជាការជំរុញអារម្មណ៏ផ្លូវភេទនេះអែង។
3-អយស្ទ័រ

បើសិនជាអ្នកចង់បានអ្វីដែលរឹងមាំជាងមុន អយស្ទ័រគឺជាជំរើសដែលល្អបំផុត ពីព្រោះអ្នកវិទ្យាសាស្រ្តបានអៈអាងថាវាសំបូរទៅដោយអាស៊ីតអាមីណូ ដែលជួយអោយអ្នកអាចបញ្ចេញអ័រម៉ូនភេទដោយពេញលេញ។ បើហូបស្រស់ៗ វារឹតតែធ្វើអោយរាងកាយទទួលបានថាមពលដែលធ្វើអោយអ្នកមិនអាចបំភ្លេចរាត្រីនោះបាន។
4-ទឹកឪឡឹក

គេជឿជាក់ថាឪឡឹកមានគុណសម្បត្តិធ្វើអោយបុរសៗមានចលនារស់រវើកដោយមិនចេះហត់ ដោយមិនចាំប្រើថ្នាំជំនួយអ្វីឡើយ។ វាបៀបបីដូចជាការលេបថ្នាំវ៉ាយអាក្រាដែរ ព្រោះឪឡឹកមានសារធាតុហ្វីតូញ៉ូធ្រីន ដែលធ្វើអោយសសៃឈាមដើរស្រួលដូចថ្នោះវ៉ាយអាក្រាដែរ តែសំខាន់អ្នកត្រូវបរិភោគបរិភោកអោយបានបរិមាណច្រើនគួរសមដែរ។
5-ថ្លើមសត្វ

មុននឹងស៊ីថ្លើមដៃគូបាន បុរសៗគួរតែបំប៉នថ្លើមខ្លួនអែងដោយការទទួលទានថ្លើមនេះផងដែរព្រោះថាថ្លើមសត្វមានជាតិវីតាមីនអាច្រើន។ អ្នកដឹងទេថាបុរសៗដែលទទួលបានវីតាមីនអាជាប្រចាំ នឹងមានបរិមាណស្ពើមច្រើនជាងអ្នកដែលខ្វះជាតិវីតាមីនអា​ហើយថែមទាំងជួយបញ្ជូនកំលាំងអោយអ្នកក្នុងពេលប្រតិបត្តិល្បែងស្នេហ៌បានយ៉ាងខ្លាំងក្លាជាងមុនថែមទៀត។
6-ផ្លែប្លូប៊ឺរី

បើអ្នកមានបញ្ហាទន់ជ្រាយ មិនរឹងមាំ ការបរិភោគផ្លែប្លូប៊ឺរីអាចនឹងជួយអ្នកអោយឆ្លងផុតបញ្ហាអាក្រក់នេះបានដោយងាយ ព្រោះផ្លែប្លូប៊ឺរីមានសារធាតុម្យ៉ាងដែលអាចជួយសំរួលសសៃលោហិត​ ដោយធ្វើអោយឈាមមានលំហូរស្រួលឡើងដែលនឹងមានឥទ្ធិពលធ្វើអោយឈាមអាចហូរចូលអវយវភេទបុរសបានច្រើនឡើង​ ហេតុដូច្នេះហើយអូនតូចដែលធ្លាប់តែទន់ជ្រាយរបស់អ្នក នឹងប្រែជាទៅជានាគរាជកំណាចដែលប្រុងនឹងបើកពពាគ្រប់ពេល។
6-ស៊ីរៀល

ស៊ីរៀលគឺជាគ្រាប់ធុញ្ញជាតិអំបូរគ្រាប់អង្កដែលអ្នកធ្លាប់បានឃើញការឃោសនាពាណិជ្ជកម្មសំរាប់ក្មេងៗ បរិភោគជាមួយនិងទឹកដោះគោឆៅជាអាហារពេលព្រឹកនោះអែង។ អ្នកអាចជ្រើរើសយកប្រភេទដែលសំបូរវីតាមីន thiamine​និង​ riboflavin ខ្ពស់ វានឹងបង្កើនថាមពលដល់បុរសបានយ៉ាងល្អ ព្រោះវានឹងជួយរំញោចប្រសាទប៉ះពាល់ផ្សេងៗ អោយមានប្រត្តិកម្មបានយ៉ាងលឿនក្នុងខណៈពេលដែលប្រតិបត្តិហ្គេមស្នេហ៏កំពុងរោលរាល​។​ លើសពីនេះស៊ីរៀលនៅមាន niacin ឬវីតាមីន B3ដែលដើរតួសំខាន់ដល់ការសុខភាពទូទៅ និងជាតិកាក សសៃអាហារដូចជា histamine​ដែលមាននាទីក្នុងការច្របាច់រឹតសាច់ដុំត្រគាគពេលដែលអ្នកឈានដល់ចំណុចកំពូលថែមទៀតផង។នៅមានអាហារច្រើនប្រភេទទៀតដែលអាចនឹងចូលមករួមចំណែកដាស់អារម្មណ៏បុរសៗ តែអ្វីដែលសំខាន់បំផុតក៏គេចមិនផុតពីការគេងអោយបានគ្រប់គ្រាន់ ក៏ដូចជាការបរិភោគអាហារដែលមានសារៈប្រយោជន៍ដល់សុខភាព ហាត់ប្រាណអោយបានជាប្រចាំ និងចុងក្រោយជាសវៀងគ្រឿងស្រវឹង បារី​ និងថ្នាំញៀនគ្រប់ប្រភេទ អ្នកនឹងមានថាមពលក្នុងការប្រព្រឹត្តហ្គេមស្នេហ៏ដោយមិនមានថ្ងៃអស់។
ប្រភព : បរទេស

No comments:

Powered by Blogger.